សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហានងាយៗ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម ៖

១- សូមចូលទៅកាន់ក្រុមតេឡេក្រាម ស្វ័យប្រវត្តិ ដែលមានឈ្មោះថា “TemporaryBacIICertificateBot តាមរយៈ តំណភ្ជាប់ go.gov.kh/bac-ii

២- ចុចនៅលើពាក្យ ស្នើសុំ/Request

៣-ជ្រើសរើសយក “ឆ្នាំប្រឡង 2023”

៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង

៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ដែលទទួល បានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត

៦. បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។

ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ ។ Telegram Bot នឹងផ្ញើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Soft Copy ក្នុងទម្រង់ Pdf ទៅកាន់Telegram របស់យើង។

បញ្ជាក់ ៖ សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាច ស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner