ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ញាក់ដើមកំណើត ទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស ចាប់ពីដើមខែមករាឆ្នាំ២០២៤ តទៅ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹង បញ្ឈប់ការចេញ វិញ្ញាបនបត្រ បញ្ញាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (C/O Form D Hard Copy) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់ ដើមកំណើត ទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួងពាណិជ្ជកម្មនឹង ចេញ ជូន តែ វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D) ប៉ុណ្ណោះ លើកលែងតែក្នុង ករណី ដាច់ ប្រព័ន្ធ ពុំអាច បញ្ជូន e-Form D នោះទៅដល់ប្រទេស គោលដៅ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា យោងតាមរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សារកាតាប្រទេសឥណ្ឌូនេស៊ី រដ្ឋជាសមជិក អាស៊ានទាំងអស់ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ត្រូវអនុវត្តនឱ្យពេញលេញនៃការចេញនិងប្រើវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី ជាទម្រង់អេឡិចត្រូនិច(e-Form D)ត្រឹមខែមករា ឆ្នាំ២០២៤៕
ដោយ ៖ ង៉ាន់ ទិត្យ
