រយៈពេល៤ឆ្នាំ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាចិនបានជាងប្រាំមួយពាន់នាក់
បាត់ដំបង៖ នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤ឆ្នាំនៃការ បង្កើតវិទ្យាស្ថានវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិ បាត់ដំបង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះលោក សុខ ឃន សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យជាតិ បាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សា ភិបាលវិទ្យាស្ថានខុងជឺភាគីកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំកន្លង មកនេះ វិទ្យាស្ថានខុងជឺនៃ សាកល វិទ្យាល័យជាតិបាត់ដំបងបាននិង កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ផ្នែកភាសាចិន។ក្នុងនេះ មានក្នុង ខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញ សរុបចំនួន ៦ ១៦៥នាក់ហើយ។

ពិធីអបអរសាទរខួប៤ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនេះ បាន ប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាង កុងស៊ុលចិនប្រចាំខេត្តសៀមរាប និងលោកស្រី សាស្ត្រាចារ្យរង NIE Hui អនុលេខាធិការគណៈកម្មាធិការគណបក្សនៃសាកលវិទ្យាល័យ បច្ចេកវិជ្ជាគួយលីន។

លោក សុខ ឃន បានបន្ថែមទៀតថា វិទ្យាស្ថានខុងជឺនៃសាកល វិទ្យាល័យជាតិបាត់ដំបងបានផ្តោត សំខាន់ទៅលើ គុណភាពនៃ ការរៀន និងការបង្រៀន តាមរយៈនៃការពង្រឹងក្នុងការអនុវត្តគរុកោសល្យនិង បំពាក់ដោយសម្ភារៈ ឧបទ្ទេសក្នុងការបង្រៀន។ ដោយមាន កិច្ចសហ ប្រតិបត្តិការល្អជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង វិទ្យាស្ថាន បានបើកថ្នាក់រៀនភាសា ចិន ចំនួន ១៨ទីតាំង នៅតាម វិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា អគ្គបញ្ជាការដ្ឋានយោធភូមិភាគ ទី៥និងសហគ្រាសចិន នៅក្នុងប្រទេស កម្ពុជាលើបណ្តុះបណ្តាល ភាសាចិនគ្រប់កម្រិតផងដែរ។

ថ្លែងក្នុងឱកាសខួប៤ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃ វិទ្យាស្ថាន ជាតិបាត់ដំបង ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានចំណងមិត្តភាពដែកថែប។ប្រទេសចិនបានក្លាយជា ប្រភព វិនិយោគិន និងភ្ញៀវទេសចរច្រើនជាងគេសម្រាប់កម្ពុជា ដែលជា កត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាបន្តអភិវឌ្ឍក្នុងកម្រិតខ្ពស់ព្រម ទាំង ធ្វើឱ្យតម្រូវការនៃការសិក្សាភាសាចិនកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏ជា តម្រូវការធនធាននិងទីផ្សារការងារពេលអនាគត ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ឆ្នាំ២០២៣នេះ គឺជាខួប លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិន និងប្រទេសកម្ពុជាហើយក៏ជាខួបលើកទី១០នៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដោយឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតីចិន។ឯកឧ
ត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានបង្ហាញក្ដីសង្ឃឹមថាកម្ពុជានឹងអាចចាប់យកឱកាសដ៏វិសេសវិសាលនេះនិងថែមទាំងជំរុញឱ្យការផ្លាស់ប្ដូរក្នុងវិស័យវប្បធម៌ និងភាសារវាងប្រជាជនកម្ពុជា និង ប្រជាជនចិន នឹងកាន់តែកើនឡើងមួយកម្រិត ថែមទៀត ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប
