រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជួបសំណេះសំណាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
ស្វាយរៀង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ ជន បទ នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះ បានអញ្ជើញ ចូលរួម ជួប សំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជន បទ ខេត្តស្វាយរៀង ។

ក្នុងឱកាសនេះលោក សំ នីតូ ប្រធានមន្ទីរ បានធ្វើរបាយការណ៍ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ ។
ថ្លែងក្នុងពិធីនេះឯកឧត្តម ឆាយ ប្ញទ្ធិសែន បាននាំនូវ បណ្ដាំផ្ញើ សាក សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែល ធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ លើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ។ ទន្ទឹមនឹងនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាង ណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

ដើម្បីចូលរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ មួយ ចំនួន។ក្នុងនេះ ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់ រាជរដ្ឋា ភិបាល ដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បី ចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។មន្ទីរត្រូវខិតខំបំពេញ តួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំ ដាប់ថ្នាក់អង្គការដៃគូដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួម ផ្សព្វផ្សាយ ពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ ក្រសួង ឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន។ត្រូវមាន សាមគ្គី ភាព ផ្ទៃក្នុងឱ្យបានល្អមិនប្រកាន់បក្ខពួកយកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំ គណៈ ប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTប្រវែង ១៣ ៣៦៨ម៉ែត្រ របស់គម្រោងកែ លម្អផ្លូវ ជនបទជំហានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។បច្ចុប្បន្នអនុវត្តសម្រេចបាន ១៥ភាគរយ៕
ដោយ៖ នុត នាង


