អាមេរិក វាយប្រហារតំបន់មជ្ឈិមបូព៌ា សងសឹកឱ្យទាហានរបស់ខ្លួនដែលរងរបួស បីនាក់

អាមេរិក៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមទាំងនោះដែលបណ្ដាលឱ្យទាហានអាមេរិករងរបួសបីនាក់។

ការវាយប្រហារគ្នាទៅវិញទៅម កនេះ គឺជាការរីករាលដាលចេញពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបង្កឱ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ា និ ងធ្វើឱ្យទាហានអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីស្ថិតក្នុងស្ថានភាពហានិភ័យខ្លាំង។

ក្រុមសកម្មប្រយុទ្ធ នៅ អ៊ីរ៉ាក់ និង ស៊ីរី ដែល មាន ទំនាក់ ទំនង ជាមួយ អ៊ីរ៉ង់ បានបង្ហាញពីជំហរប្រឆាំងនឹងសកម្មភាព របស់ អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា។ ទន្ទឹមនឹងនេះ ពួកគេបានថ្កោលទោសសហរដ្ឋ អាមេរិក ហើយថាអាមេរិកត្រូវចូលរួមទទួលខុសត្រូវជុំវិញបញ្ហានេះមួយផ្នែកផងដែរ។ តាម ការ បញ្ជា របស់ លោក ប្រធានាធិបតី ចូ បៃដិន (Joe Biden) យោធា អាមេរិក បាន ធ្វើ ការ វាយ ប្រហារ នៅ ក្នុង ប្រទេស អ៊ីរ៉ាក់ នៅ ម៉ោង ១ រំលងអាធ្រាត ឈានចូលដល់ថ្ងៃអង្គារ ទី២៦ ម៉ោងនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះទំនងជាបានសម្លាប់ពួកសកម្មប្រយុទ្ធ កាទៀប អេបូឡា (Kataib Hezbollah) និងបំផ្លិចបំផ្លាញទីកន្លែងរបស់ពួកគេ។

ការវាយប្រហារតាមអាកាសរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នេះ បានកំណត់គោលដៅទៅលើក្រុមដែលបានវាយប្រហារមកលើកងទ័ពរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់ឧត្តមសេនីយ លោក អ៊ីរិក គូរីឡា (Erik Kurilla)។ លោកបាននិយាយថា ៖ «យើងនឹងចាត់វិធានការឆ្លើយតបវិញ ដើម្បីបញ្ឈប់ការវាយប្រហារនាពេលអនាគត និង ការពារកងកម្លាំងសហរដ្ឋអាមេរិក»។

កន្លងមក ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកជាច្រើនលើកមកហើយ។ ជាក់ស្ដែង កាល ពី ខែ តុលា យន្តហោះ គ្មាន មនុស្ស បើកមួយគ្រឿង បានហោះចូលទៅក្នុងដែនអាកាសរបស់តំបន់យោធាអាមេរិក ប៉ុន្តែ មិន ផ្ទុះ ។ យ៉ាងណាក៏ដោយ សហរដ្ឋ អាមេរិក មិន បានផ្ដល់ព័ត៌មានលម្អិតអំពីអ្នក រង របួស ឬ របៀបដែល យន្តហោះ ដ្រូន នោះបានហោះចូលទៅមូលដ្ឋានទ័ពរបស់ពួកគេ នោះ ទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីនឹករលឹកទៅកាន់ទាហានអាមេរិកដែលរងរបួស ហើយបានសន្យាថានឹងចាត់វិធានការឆ្លើយតបវិញ។ ឥឡូវនេះ លោក ប្រធានាធិបតី បៃដិន កំពុង ពិចារណាទៅលើមធ្យោបាយ ប្រយុទ្ធ ប្រឆាំង នឹង ក្រុមសកម្មប្រយុទ្ធ ដែលត្រូវ ទទួល ខុស ត្រូវ ហើយ ថា ការ ការពារ ទាហាន អាមេរិក គឺជារឿង អាទិភាពបំផុត។

យ៉ាងក៏ដោយ បើទោះបីជាអាមេរិកធ្វើការវាយប្រហារតាមអាកាសរួចហើយក៏ដោយ ក៏គេមិនអាចធានាបានថា ក្រុមស ក ម្មប្រយុទ្ធទាំងនោះនឹងបញ្ឈប់ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីនោះដែរ។ គួរដឹងដែរថា កា រឈរជើងមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការវិលត្រឡប់មកវិញនូវក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ ចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិកបានទទួលរងការវាយប្រ ហាររហូតដល់ទៅជាង ១០០ ដងមកហើយ ដែលជារឿយៗក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក។

កាលពីដើមខែធ្នូ ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់ផ្លោងជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក អូស្ទីន ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងបញ្ឈប់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ពីការពង្រីកសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ឱ្យកាន់តែធំ។

ដំណើរទស្សនកិច្ចរបស់លោក អូស្ទីន ក៏បានធ្វើឡើងក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពជាមួយ ២០ ប្រទេសដើម្បីបង្កើតក្រុមឆ្មាំសមុទ្រ ការពារនាវា និងកប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូទីនៅប្រទេសយេម៉ែន។ ក្រុមឆ្មាំសមុទ្រនោះត្រូវបានគេដាក់ឈ្មោះថា ៖ «ប្រតិបត្តិការការពារភាពរុងរឿង»(Operation Prosperity Guardian)៕
ប្រែសម្រួល:ធា សុណា


ប្រភពព័ត៌មាន៖ Reuters
US retaliates in Iraq after three US troops wounded in attack
https://www.reuters.com/world/three-us-troops-wounded-attack-iraq-us-retaliates-2023-12-26/

ads banner