ឈូងសមុទ្រ Ha Long ដ៏ល្បីរបស់វៀតណាម កំពុងធ្លាក់ចុះភាពទាក់ទាញ

ហាណូយ៖ ឈូងសមុទ្រដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម Ha Long កំពុងបាត់បង់ទឹកសមុទ្រមានពណ៌ខៀវដ៏ស្រស់ស្អាតរបស់វា ដោយសារតែការបំពុលបរិស្ថាន និងការអភិវឌ្ឍន៍ហួសហេតុ ដែលបានគំរាមកំហែងដល់ជីវិតសត្វព្រៃ និងរូបភាពដ៏ល្អឥតខ្ចោះរបស់តំបន់នេះ។

គេហទំព័រ UNESCO បានចាត់ទុកឈូងសមុទ្រ Ha Long ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់វៀតណាម ដែលមានមនុស្សជាង ៧លាននាក់បានទៅលេងទឹកពណ៌ខៀវស្រងាត់ និងកោះថ្មកំបោរដែលមានព្រៃលិចទឹកកាលពីឆ្នាំមុន។

ប៉ុន្តែប្រជាប្រិយភាពរបស់ឆ្នេរសមុទ្រ និងការរីកចម្រើនជាបន្តបន្ទាប់នៃទីក្រុង Ha Long ដែលឥឡូវនេះជាទីតាំងរថយន្តខ្សែកាប សួនកម្សាន្ត សណ្ឋាគារប្រណីត និងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង កំពុងបង្កការបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកទេសចរបានតម្រង់ជួរឡើងជិះយន្តហោះ ដើម្បីធ្វើដំណើរទៅទស្សនាឈូងសមុទ្រ Ha Long ដែលមានកោះរហូតជាង ១,៩០០កោះពីលើអាកាស។

បន្ទាប់ពីការហោះហើរជាច្រើនលើកពីលើឈូងសមុទ្រ Ha Long ភ្ញៀវទេសចរបាននិយាយថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ការទប់ស្កាត់ការចោលសំរាមផ្លាស្ទិកចូលទៅក្នុងសមុទ្រ ហាក់មានភាពប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែគាត់ចង់ឃើញពណ៌ទឹកសមុទ្រវិលមកពណ៌ខៀវដូចមុនវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner