ដល់រដូវផ្សិតផ្ចឹក ដុះច្រើននៅសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ

ភ្នំពេញ៖ នារដូវរងារនេះផ្សិតដើមផ្ចឹកបានដុះច្រើននៅតាមសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

រូបភាព ឃ្លីបវីដេអូ និងរូបសន្លឹកជាច្រើនពីផ្សឹតផ្ចឹកនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវបានបង្ហាញដោយព្រះសង្ឃដែលកំពុងគង់នៅសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ ដែលបាននិមន្តបេះផ្សិតផ្ចឹក សម្រាប់ធ្វើ ម្ហូប ចង្ហាន់ ។

បើតាមព្រះសង្ឃដែលមានសង្ឃដីកាក្នុងវីដេអូឃ្លីប ត្រូវបានគេដឹងថា ការប្រមូល ផ្សឹតទាំងនេះ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់ចង្ហាន់ដល់ព្រះសង្ឃ។ផ្សិតទាំងនេះ មានរសជាតឆ្ងាញ់ពិសារ ហើយក៏ជាប្រភេទផ្សិតគេកម្របានឆាន់ និង បរិភោគផងដែរ ។ ផ្សិតទាំងនេះគេនឹងយកទៅធ្វើសម្លរម្ជូរ, ម្ជូរស្លឹកអំពិលជាដើម។

គួរបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជា៖ផ្សិតដំបូក ផ្សិតក្ងោក ផ្សិតកញ្ចូ ផ្សិតទន្សោង ផ្សិតប៉ក់ ផ្សិតតុកកែ ផ្សិតត្រចៀកកណ្តុរ និងផ្សិតផ្ចឹកជាដើម។

សូមបញ្ជាក់ដែរថាដើមផ្ចឹកឈ្មោះអង់គ្លេស ឬ សាមញ្ញ៖ Burma Sal , Thitya , Teangwood ជាប្រភេទដើមមានជ័រ ដែលអាចយកធ្វើជាជ័រចុង ជ័រលាប បិទទូក ឬជាចន្លុះសម្រាប់អុចបំភ្លឺ ដែលមានកម្ពស់ប្រហែល១០ទៅ២០ម៉ែត្រ មានសំបកបែកក្រឡាគគ្រើម ។សម្រាប់គុណសម្បត្តិរបស់ដើមផ្ចឹកត្រូវបានគេ ជឿជាក់ថា៖សំបករបស់ដើម ដាំផឹក ជួយកែរាកមួល កែគ្រុនចាញ់ ដំបិទជួយផ្សះរបួស ដំបៅ ជួយឃាត់ឈាម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner