ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី អបអរសាទរ ការប្រារព្ធ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆាំ្ន នៃការកសាង វិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីអបអរ សាទរ ការ ប្រារព្ធ ខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជានិងការអនុវត្ត ប្រកប ដោយជោគជ័យនយោបាយឈ្នះឈ្នះនិងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះឈ្នះ(២៩ ធ្នូ១៩៩៨ – ២៩ ធ្នូ ២០២៣) នៅវិមានឈ្នះឈ្នះ ។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ អនុវត្ត ប្រកប ដោយជោគជ័យ នយោបាយឈ្នះឈ្នះជាការចងចាំនូវការបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញនិងការអភិ វឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ការរៀបចំព្រឹត្តិការណ៍នេះ ស្របជា មួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះដែលជាសំណង់ប្រវត្តិ សាស្ត្រ ដើ ម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួច ផ្តើមឡើងដោយសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ដែលជាស្ថា បនិកនិងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើងនិងជាការបង្កើនការយល់ដឹ ងពីប្រវត្តិសាស្ត្រជាតិនិងស្មារតីស្រ លាញ់ជាតិមាតុភូមិក្នុងការបន្តថែ រក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង។

វិមានឈ្នះឈ្នះបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិនិងអន្តរជា តិមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សាស្ត្រចារ្យ សិស្សានុសិស្ស និងប្រ ជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ព្រឹត្តិការណ៍ខាងលើនឹងរៀបចំរយៈពេ ល០៣ថ្ងៃនៅថ្ងៃទី២៩-៣០-៣១ ខែ ធ្នូ ឆ្នាំ២០២៣។ ដោយមានកម្មវិធីសំខាន់ៗដូចជាអបអរសាទរខួបលើកទី២៥ នៃទិវានយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ។ ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាម រយៈនយោបាយឈ្នះឈ្នះរបស់ក្រសួងស្ថាប័ននិងកងកម្លាំងប្រដាប់អា វុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រី សម័យ, ផ្ទាំងទស្សនីយភាពសិល្បៈ, ការតាំងពិព័រណ៍ផលិតផលនិងម ហោស្រពម្ហូបអាហារព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត។

ព្រឹត្តិការណ៍នេះក៏បង្ហាញពីនយោបា យឈ្នះឈ្នះតេជោសែនដែលមិនត្រឹ មតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភា ពនិងការឯកភាពជាតិពេញលេញប៉ុ ណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពទៀតផង។

ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យប្រវត្តិសា ស្ត្រសរសេរពីវីរជននិងប្រតិបត្តិករពិតដែល បានរួមចំណែកក្នុងដំណើរ ការអនុវត្តនយោបាយឈ្នះឈ្នះដែ លបានបញ្ចប់ សង្គ្រាមទាំងស្រុងនៅកម្ពុជាបង្កើតសន្តិភាពនិងការឯកភា ពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនិងជាមគ្គុទ្ទេសក៍ឯក រួមជាមួយ ប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។

ការចូលរួមអបអរសាទរនិងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុ វត្តប្រកបដោយជោគជ័យនយោបា យឈ្នះឈ្នះនិងខួប៥ឆ្នាំនៃការកសា ងវិមានឈ្នះឈ្នះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពីក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពី សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុងសម័យ កាលសន្តិភាពស្របតាមទិសស្លោក “មានសន្តិភាព មានការអភិវឌ្ឍ ពោ លគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រសរសេរ និងចា រឹកពីយើងសម្រាប់មនុស្សជំនាន់ក្រោ យ ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងមគ្គុទ្ទេស ក៍ឯកនៃនយោបាយឈ្នះឈ្នះ ព្រម ទាំងការ ចូលរួមយ៉ាងសកម្មពីប្រតិ បត្តិករក្នុងស្មារតីអនុវត្តប្រកបដោយភាព ជឿជាក់ ស្វែងរកសន្តិភាពការបង្រួបបង្រួមជាតិ និងការផ្ដល់តម្លៃខ្ពស់ទៅ លើសិទ្ធិរស់រាន មានជីវិតសេ រីភាពនិងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ខ្មែរទើបប្រទេសកម្ពុជាមាន សុខសន្តិ ភាពនិងការឯកភាពជាតិពេញលេញ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំកន្លងមកហើយ៕ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner