បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា និងអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចូលរួម ពិធីបុណ្យ សពប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ពិធីបុណ្យសពលោកយាយ ឡេង ឃន អាយុ៦៨ឆ្នាំ ជា ប្រជាពលរដ្ឋក្រីក្រ ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដឹកនាំសហការី និងអាជ្ញាធរដែនដី នាំយកថវិកានិងអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូននៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែង នូវការសោកស្តាយ និងចូល រួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានបាត់បង់មនុស្សជាទី ស្រឡាញ់ និងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភព។ ចំណែកអំណោយដែលបានឧបត្ថម្ភ មាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និង ថវិកាមួយចំនួន ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងឱ្យក្រុមគ្រួសារសព អាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូ លដ្ឋានឃុំ បន្ទាយស្ទោង ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាត៕
ដោយ៖ប៊ុន រដ្ឋា

ads banner