ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ Houthi នៅច្រកសមុទ្រ Bab el-Mandeb បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រសំខាន់ៗ

ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចអន្តរជាតិ។ ចលនា Houthi គាំទ្រដោយអ៉ីរ៉ង់ គឺជាអង្គការឥស្លាម Shia ដែលមានមូលដ្ឋាននៅយេម៉ែន។ ក្រុមសកម្មប្រយុទ្ធប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដើម្បីបាញ់សំដៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរទៅកាន់អ៉ីស្រាអែល។

ប្រតិបត្តិការ Prosperity Guardian គឺជាកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ដែលបង្កើតឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ។ នាវាអាមេរិក និងអង់គ្លេសបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្រុម Houthi ជាច្រើនគ្រឿងរួចមកហើយ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ – Politico , CNBC via Visual Capitalist

#ams1minute

ads banner