សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស
អត្ថបទដោយ៖
AMS OneMinute
អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
ពិធីនាព្រឹកថ្ងៃទី២៩ ធ្នូ ២០២៣ នេះធ្វើនៅវិមានឈ្នះឈ្នះ ដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ និងជាកេរដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយក្នុងការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិ។



#ams1minute