យុវជនសង្គមស៊ីវិល៖ ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី
លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ រួមលោក ឈួន ផាន់នី អភិបាលនៃគណៈស្រុកទ្រាំង បានថ្លែងថា ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធិរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំងមូល ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។
លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យខានតែបាន។
ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តទៀតថា បណ្តាលក្រុមយុវជនខេត្តក្រុងនានា នឹងបន្តរៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយរដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវផងដែរ។ អ្វីដែលយើងចង់ឃើញ ក្នុងនាមជាយុវជន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារ ទឹកដី ដើម្បីមាតុភូមិរបស់យើង។ ចំពោះការរៀបចំចូលរួមអបអរសាទរទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ នៅតាមបណ្តាលខេត្ត ក្រុង នានា សម្តែងការអរគុណ ដឹងគុណដល់វីរភាពយុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដី ពិសេសចង់សម្តែងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯកសន្តិភាព និងជាអ្នករំដោះភាពខ្មៅងងឹត យង់ឃ្នងពីរបបសម្លាប់រង្គាលពូជសាសន៍ ក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។
ក្នុងនាមជាយុវជនសង្គមស៊ីវិលជំនាន់ក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាននូវសមិទ្ធផលនានា និងធានាបាននូវសុខសន្តិភាពជានិរន្តន៍៕
ដោយ៖ពលជ័យ


