លោក សួន សេរីរដ្ឋា៖ ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលផ្តល់កំណើតទី២របស់ប្រជាជនកម្ពុជា
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការរណ៍នយបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងបញ្ជាក់ថា ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តុសាស្ត្រ ជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីគុកឥតជញ្ជាំង ឱ្យរួចផុតពីរបបកាប់សម្លាប់រង្គាលដែលបានធ្វើទារុណកម្ម និងដាក់គុកប្រជាពរដ្ឋខ្មែរមួយប្រទស។ បើគ្មានថ្ងៃ៧ មករា ១៩៧៩ ទេ គឺកម្ពុជាគ្មានថ្ងៃនេះទេ។ បើសិនជាអត់មានការរំដោះដោយកងកម្លាំងបដិវត្តន៍សង្គ្រោះជាតិប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន រួមទាំងយុទ្ធមិត្តដទៃទៀតនាពេលនោះទេ តើមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋដែលនៅសេសសល់ប៉ុនាន? ឬក៏នៅសល់តែដីទទេទេ?។ ដូច្នេះការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃដែលផ្តល់កំណើតទី២ ជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ហើក៏ជាថ្ងៃផ្តល់នូវពន្លឺសេរីភាព ជាថ្ងៃដែលផ្តល់នូវសិទ្ធិរស់រានមានជីវិត ជាថ្ងៃដែលផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដល់ប្រជាជនកម្ពុជា។

លោក សួន សេរីរដ្ឋា បានបន្តថា ជាខ្មែរ ជាកោសិកានៃប្រទេសកម្ពុជាមួយរូប យើងត្រូវគោពដឹងគុណថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជា ជាថ្ងៃរំដោះអាយុជីវិតរបស់យើ។ បើទោះបីជាយើងកើតក្រោយថ្ងៃ៧ មករា ក៏ដោយ ក៏យើងមានឪពុកម្តាយ ជីដូនជីារបស់យើងដែលគាត់កើតមុនថ្ងៃ៧ មករា រស់នៅក្រោមរបបគ្រប់គ្រងរបស់ខ្មែរក្រហម ដែលចាត់ទុកប្រជាជនកម្ពុជាទូទាំងប្រទេស គឺជាអ្នកទោសនោះ ក៏បងប្អូនរបស់យើង ឪពុកម្តាយរបស់យើង លោកយាយលោកតារបស់យើងក៏បានរួចរស់រានមានជីវិតដោយសារគុណបុណ្យថ្ងៃ៧ មករា ១៩៧៩ នេះដែរ។ ដូច្នេះហើយឱ្យតែមានកំណើតជាប្រជាពលដ្ឋកម្ពុជាត្រូវតែរម្លឹកដងគុណថ្ងៃ៧ មករា ឱ្យតម្លៃថ្ងៃ៧ មករា ១៩៧៩ មានតម្លៃជាប្រវត្តិសាស្ត្រ និងគោរពដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការរំដោះជាតិ រំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបញ្ជាក់ថា ថ្ងៃ៧ មករា ១៩៧៩ គឺជាការសង្គ្រោះនូវសិទ្ធិរស់រានមានជីវិតសាជាថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា។ សិទ្ធិរស់រានមានជីវិតនេះ គឺជាមូលដ្ឋាននៃសិទ្ធិមនុស្សហើ។ បើសិនជាអត់មានសិទ្ធិរស់រានមានជីវិតទេ គឺសិទ្ធិដទៃទៀតមិនអាចកើតមានបានទេ មិនអាចមានឱកាសទទួលបានទេ ហើយលទ្ធិប្រជាធិបតេយ្យ ឬសេរីភាពផ្សេងៗទៀតក៏មិនមានឱកាសទទួលបានដែរ បើសិនជាគ្មានការគោរពនូវសិទ្ធិរស់រានមានជីវិត៕ ដោយ៖ពលជ័យ