ប្រជាជនប៊ុលហ្គារីចុះមុជទឹកលាងបាបក្នុងទន្លេដ៏ត្រជាក់

សូហ្វ៊ីយ៉ា៖ មនុស្សរាប់រយនាក់ដែលមានចិត្តក្លាហាន សុខចិត្តជម្នះនឹងអាកាសធាតុត្រជាក់ បានចុះមុជទឹកលាងបាបក្នុងទន្លេ Tundzha ដ៏ត្រជាក់ ក្នុងទីក្រុងKalofer ដើម្បីអបអរសាទរពិធីបុណ្យអ៊ីភីហ្វានី (Epiphany) តាមសាសនាគ្រឹះនិកាយអ័រតូដុក (Orthodox)។

ពិធីបុណ្យអ៊ីភីហ្វានី រៀបចំឡើងដើម្បីរំឭកទៅដល់ថ្ងៃដែលព្រះយេស៊ូចុះមុជទឹកលាងបាបនៅទន្លេហ្សកដង់ (Jordan River)។ អ្នកដែលមកមុជទឹកលាងបាបនៅទន្លេ Tundzha ដ៏ត្រជាក់ របស់ប្រទេសប៊ុលការី មានជំនឿថា អំពើបាបកម្មរបស់ពួកគេទាំងអស់ នឹងរសាត់បាត់ទៅតាមខ្សែទឹក។ អ្នកដែលចូលរួមទាំងនេះ បានជ្រមុជក្បាល និងដងខ្លួនទៅក្នុងទឹកត្រជាក់ដល់កម្រិតសូន្យអង្សានៅទីក្រុងKalofer។

អ្នកមុជទឹកលាងបាបម្នាក់ប្រាប់ថា បុព្វការីជនរបស់ខ្លួន តែងតែមកមុជទឹកលាងបាបនៅទឹកទន្លេនេះ។ ទោះបីជានៅក្នុងនិកាយអ័រតូដុកដូចគ្នាក៏ដោយ ក៏អ្នកគ្រីសស្ទាននៅក្នុងនិកាយនេះ មិនប្រាកដថា រៀបចំពិធីនេះចំថ្ងៃតែ១ទេ។ តួយ៉ាងនៅរុស្ស៊ី អ៊ុយក្រែន និងស៊ែប៊ី គេប្រារព្ធនៅថ្ងៃទី១៩ ខែមករាជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅប្រទេសក្រិក ប៊ុលការី និងរ៉ូម៉ានី គេប្រារព្ធពិធីនេះនៅថ្ងៃទី០៦ ខែមករា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner