សមាគមសិស្ស -និស្សិតអាហារូបករណ៍កំពត-តាកែវ រៀបចំការ ប្រកួតកីឡាបាល់ទាត់អបអរទិវាជ័យជម្នះ៧មករា
កំពត៖ក្នុងឱកាសបិទការប្រកួតបាល់ទាត់ពានរង្វាន់៧មករា រំលឹកខួប អនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករាដែលរៀបចំ ឡើងដោយ សមាគម សិស្ស -និស្សិតអាហារូបករណ៍ខេត្តកំពត- តាកែវ និងសហការជា មួយមន្ទីរអបរំ ខេត្តកំពត កាល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោក លាង សំណាត់ ប្រធាន ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកំពត-តាកែវបានលើក ឡើងថា បន្ទាប់ ពីប្រទេសត្រូវបានរំដោះចេញពីរបបវាលពិឃាតនាថ្ងៃទី៧មករាឆ្នាំ ១៩៧៩ថ្នាក់ដឹកនាំគណបក្សប្រជាជនបានខិតខំរក្សាការពារនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិនិងប្រជាជនប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់និងមានមោទន ភាពបំផុតជាក់ស្តែងព្រឹត្តិការរណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយបានលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិដោយទទួលស្គាល់ថាកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ។
ដោយឡែកទាក់ទងនឹងការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ (៧មករា ១៩៧៩ – ៧មករា២០២៤) គឺសមាគម សិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កំពត-តាកែវ ដើម្បីជ្រើស រើសកីឡាករល្អ និងលើកទឹកចិត្តយុវជនឱ្យលេងកីឡា ដើម្បីសុខភាព មិត្តភាព និងបង្កើតសាមគ្គីភាពរវាងក្រុមនិងក្រុម។
តាមរបាយការណ៍របស់លោក ណុប ណាប់ ប្រធានការិយាល័យ អប់រំកាយ និងកីឡាបានឱ្យដឹងថាការប្រកួតបាល់ ទាត់ពានរង្វាន់ (អ.ម.ត)៧មករា ២០២៤ មានកីឡាករ៨ក្រុមចូលរួម ។ផ្អែកតាមលទ្ធផលបច្ចេកទេស លេខ១ បានទៅលើក្រុមយុវជនព្រៃថ្នង ,លេខ២ ក្រុម អ.ម.ត និងលេខ៣ ក្លិបបុរីរ៉ាត់ FC ។ បន្ថែមពីលើនោះ ក្រុមលេងល្អ(Fair Play)បានទៅក្រុម អ.ម.ត , អ្នក ចាំ ទីល្អបានទៅ កីឡាករ តេវ ស៊ើ គីរីន និងអ្នកទាត់បញ្ចូលទីច្រើនជាងគេ បាន ទៅកីឡាករ ស៊ើ ស៊ិវ ភាអី ៕

ដោយ៖សិលា សារិន