គិតមកដល់ដើមសប្ដាហ៍ទី២នេះមន្រ្តីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលបានមកប្រកាស ទ្រព្យសម្បត្តិមានកំណើនខ្ពស់គួរកត់សម្គាល់

(ភ្នំពេញ)៖ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថា៖គិតមក ដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤នេះ កំណើន នៃការ មកប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ពីអ្នកជាប់កាតព្វកិច្ចត្រូវ ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ៦៤,១៦ភាគរយ គិតជាតួលេខ នៃអ្នកដែលបានមកប្រកាសស្មើនឹង ១១៧២៩ រូប ក្នុងចំណោមអ្នកដែលត្រូវជាប់ កាតព្ចកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល សរុប១៨២៧៩ រូប។

លោកលោក ញីវ បញ្ញារិទ្ធបានបញ្ជាក់បន្ថែមផងថា «កិច្ចសហការក្នុងស្មារតីទទួល ខុសត្រូវខ្ពស់លើការងារខ្លួន របស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៅតាម ក្រសួង-ស្ថាប័ន ខេត្ត បានជំរុញ និងធ្វើឱ្យការប្រកាសដំណើរការបានល្អ និង ដោយរលូន»។

លោកថា៖ ក្នុងនោះបុគ្គលដែលអញ្ជើញមកប្រកាស បានធ្វើការកោតសរសើរ ចំពោះមន្រ្តីទទួលការងារប្រកាសទ្រព្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែល បានបំពេញការងារ ប្រកបដោយសីលធម៌ ភាពប៉ិនប្រសព្វ និងការ ទទួល ខុស ត្រូវខ្ពស់។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យ សម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានត្រៀម ទទួលឯកសារ ប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប ០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន១៨២៧៩ រូប៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner