ក្រសួងមហាផ្ទៃ ព្រមានចំពោះគណបក្សនយោបាយ ឱ្យបញ្ឈប់ជាបន្ទាន់រាល់ សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ.
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបាន ចុះឈ្មោះ ចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល នឹង ប្រព្រឹត្ត ទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ ជាបន្ទាន់រាល់ សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែង អំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះចំណុច ទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាព ណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្ស នយោបាយ របស់ ខ្លួន » គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែល ត្រូវបា នហាមឃាត់ ។
ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះ ចូល រួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្ត ឱ្យបាន ត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួម ប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
