សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅ គឺដាច់ខាត សុក្រឹត្យភាព «ចេះជាប់»

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅ គឺដាច់ខាត សុក្រឹត្យភាព «ចេះជាប់» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។

សម្តេចធិបតី បានថ្លែងថា៖ ការប្រលងជ្រើសមន្ត្រីថ្មី ដាច់ខាតត្រូវតែមានសុក្រឹតភាព “អ្នកចេះជាប់” ចាប់ផ្តើមពីការប្រឡងថ្ងៃមុនដែលយើងដាក់ ហើយការប្រឡងទៅមុខទៀត ធ្វើយ៉ាងណាធានាឱ្យអាយុជនយើងដែលដាក់ពាក្យប្រលង គឺធានាថា ខ្លួនមិនចាំបាច់រត់ទៅរកពីណាជួយទេ ពឹងតែខ្លួនឯងទៅ គឺប្រឡងជាប់ហើយ, នេះជាគោលការណ៍ដែលសំខាន់ទី១ ។

សម្តេចបន្តថា ទី២ គឺការកំណែទម្រង់ស្ថាប័នផ្ទៃក្នុង ត្រូវពិនិត្យមើលខាងក្នុងរបស់យើង ពិនិត្យវាយតម្លៃឡើងវិញពីផ្ទៃក្នុងរបស់ស្ថាប័ន ការប្រើប្រាស់មន្ត្រីនៅក្នុងស្ថាប័ន មានប៉ុន្មានប្រើប្រាស់ឱ្យអស់ប្រសិទ្ធភាព កន្លែងណាលើស កន្លែងណាខ្វះ ចាត់ចែងយ៉ាងណា ដើម្បីយើងបណ្ដុះបណ្ដាលកន្លែងណាសមត្ថភាពនៅមានកម្រិត ត្រូវយកមក ដើម្បីបណ្ដុះបណ្ដាលឡើងវិញឱ្យចំតែម្ដង ជៀសជាងរើសមន្ត្រីថ្មី ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខ្ញុំផ្អាកការរើសមន្ត្រីថ្មីឆ្នាំនេះ ទាល់តែ ប្រាប់ខ្ញុំឱ្យច្បាស់ ពីព្រោះ ឥឡូវ យើងខិតខំពង្រឹង សន្សំថវិកា ជៀសជាងរើសថ្មី មិនចាំបាច់ យកថវិកាបំប៉នមន្ត្រីរបស់យើងដែលខិតខំធ្វើការ ទៅវិញ នេះជា គោលការណ៍សំខាន់ ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner