សម្ដេចពិជ័យសេនា៖ ឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី សក្តានុពល ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ

សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជា ណា ចក្រកម្ពុជា បានគូសរំលេចក្នុងបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” ថា «ឆ្នាំនៃការផ្លាស់ ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋាន មិន អាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ ជោគ វាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។

ពិធីបើកបានប្រារព្ធយ៉ាងមហោឡារឹកនារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃ គណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្ដចិន ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» យើង នឹងអាច ផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិន ត្រឹម តែចូលរួម ដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើន ទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជ កម្ម និងការផ្លាស់ប្តូរ វប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍ នេះបង្ហាញពីការយកចិត្ត ទុកដាក់ជា អាទិភាពយ៉ាងសំខាន់ លើប្រភព ទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ការរៀបចំពិធីបើកខាងលើនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេស ចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាង ស្អិតរមួត ប្រៀប បានសរសៃ អំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង នូវ ភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់ តំបន់ទេសចរណ៍ ក៏ដូច ជាសម្រាប់ប្រទេសជាតិ។ ក្នុងន័យនេះ វិស័យទេសចរណ៍ និងវប្បធម៌ មានភាពផ្សារភ្ជាប់គ្នា តាមរយៈសក្ដា នុពលនៃកំណើនវិស័យ ទាំងពីរផង ដែរ។ ក្នុងនោះទេសចរណ៍វប្បធម៌ គឺជាទីផ្សារទេសចរណ៍ពិភពលោក ដែលមានទំហំធំជាងគេ និងមានការកើនឡើងខ្លាំងជាងគេ ហើយ វប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់ តែខ្លាំងឡើង ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។

គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក៏មានការសម្តែងទស្សនីយភាព សិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាស បើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយ ទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញ ទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា នៃប្រទេសចិន៕


ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner