ក្រសួងបរិស្ថាន បង្កើនការដាំដុះឈើបង្កើតគម្របព្រៃឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ និងការធ្វើពាណិជ្ជកម្មកាបូន
(ភ្នំពេញ)៖ អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានថ្លែងថា ភាពបៃតងនៅគឺជាការចូលរួមចំណែកធ្វើយ៉ាងណា គឺការធ្វើការ ដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅការសម្រេចបានបង្កើន គម្របព្រៃឈើចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០ ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងផងថា៖ដើម្បីសម្រេចគោលដៅនៅក្រសួង បរិស្ថាន បានដាក់ចេញនូវយុទ្ធានាការដាំដើមឈើយ៉ាងតិចចំនួន ១លានដើមក្នុង ១ឆ្នាំ ។ រហូតមកទល់ពេលនេះក្រសួងបរិស្ថាន បានចែកជូនកូនឈើជូនប្រជា ពលរដ្ឋ ដាំដុះ បានចំនួន ១៤ម៉ឺនដើមរួចហើយ ។ ជាមួយគ្នានេះមន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងខែមិថុនា និង កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កូនឈើនៅតាមថ្នាល់បណ្តុះ រីកដុះធំល្មម ហើយ នឹងអាចចែកជូនប្រជាពលរដ្ឋចំនួនយ៉ាងតិច១លានដើម យកទៅដាំ ដោយឥត គិតថ្លៃ។ ហើយដើមឈើដែលបានដាំដុះទាំងអស់នោះនៅពេលធំធាត់ទៅ នឹង ស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍ ប្រទេសជាតិ និងចូលរួមចំ ណែកដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ នៅមូលដ្ឋាន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចែង ពីការ ធ្វើអាជីវកម្មកាបូន ។ ការធ្វើពាណិជ្ជកម្មកាបូននេះ គឺពិតជាមានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌ គិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព ៕




ដោយ ៖ ម៉ាដេប៉ូ