ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីចិនបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ស្វីស៖ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យនៃ ប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យនេះ។ការលើកឡើងនេះខណៈលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Shenzhen Power Solution ជួបសម្ដែងការគួរសមនិង ពិភាក្សា ការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាកាលពីរសៀលថ្ងៃទី១៦ ខែមករា ក្នុងឱកាសសម្ដេចអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងជំនួបនេះ លោកស្រី Xia Li បានជម្រាបជូនសម្តេចធិបតី អំពីផលិតផល របស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើក កម្ពស់ ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិត ឧបករណ៍ អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមាន តម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវ ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី Xia Li សម្តេចធិបតីបានបង្ហាញ នូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពល ព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការ ជាមួយ ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្ម ប្រភេទថ្មីនេះ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុន អភិវឌ្ឍន៍ និងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទី ក្រុងសុិនជិន ប្រទេសចិន ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner