ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រាប់ដល់ក្មួយៗថា ត្រូវរៀនមុខជំនាញណាមួយ ដែលខ្លួនស្រឡាញ់

បន្ទាយមានជ័យ ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ដល់ក្មួយៗជា សិស្សានុ សិស្ស ថា បើចង់រៀនមុខជំនាញត្រូវជ្រើសរើសមុខជំនាញណាមួយដែល ខ្លួនស្រឡាញ់ពិតប្រាកដ។ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធី សម្ពោធអគារសិក្សានៅសាលាបឋមសិក្សាភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២៤ ។

ឯកឧត្តមថ្លែងទៅកាន់សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បន្តទៀតថា យើង ត្រូវមានគោលដៅច្បាស់លាស់ថា យើង ចង់ក្លាយជាអ្វី ឬ ចាប់យក ចំណេះ ជំនាញអ្វីមួយដែលខ្លួនពេញចិត្តពិតប្រាកដ ។កុំរៀនឬចាប់ ជំនាញ តាមមិត្តភក្តិ ហើយខកចិត្តស្ដាយក្រោយ ដ្បិត មុខវិជ្ជាឬវិជ្ជាជីវៈ នោះ ខ្លួនមិនស្រឡាញ់ ។

ឯកឧត្តមបានរំលេចឱ្យឃើញថា ផលលំបាករបស់អ្នករៀនដោយជឿ តាមមិត្តភក្តិ គឺដល់ពេលរៀនទើបដឹងថាមុខវិជ្ជាដែល ខ្លួនកំពុង រៀន នោះមិន ពេញចិត្តក៏បកក្រោយវិញ។តាមតួលេខបង្ហាញថា ក្នុងមួយ ឆ្នាំៗមានករណីបែបនេះជិត៣០ ភាគរយតួយ៉ាងដូចជា នៅសាកល វិទ្យាល័យខ្លះក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner