អេស្ប៉ាញហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ទូទាំងប្រទេស

ម៉ាឌ្រីដ៖ ក្រសួងសុខាភិបាលអេស្ប៉ាញនិយាយថា រដ្ឋាភិបាលអេស្ប៉ាញបានអនុម័តក្រឹត្យមួយ ដែលហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។

ផលិតផលជក់ថ្នាំជក់ ឬហៅថា អេច ធី ភី (HTPs) ជាឧបករណ៍ម្យ៉ាងប្រើថ្មពិលបង្កើតថាមពល ដើម្បីបញ្ចេញជាតិនីកូទីនចេញពីស្លឹកថ្នាំជក់ តាមរយៈ pyrolysis ដែលមិនបាច់ដុតភ្លើង។

ក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រឹត្យហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់នេះ តម្រូវឱ្យមានការវេចខ្ចប់ផលិតផល អេច ធី ភី (HTPs) ជាមួយសារព្រមានពីផលប៉ះពាល់ដល់សុខភាព ដូចគ្នាទៅនឹងផលិតផលថ្នាំជក់ដទៃទៀតដែរ។

ស្របពេលដែលអត្រានៃការជក់បារីនៅក្នុងប្រទេសអេស្ប៉ាញ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ចំនួនអ្នកជក់បារីជាប្រចាំនៅតែមានកម្រិតខ្ពស់ដដែល។

ជាក់ស្តែង មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤នាក់នៅក្នុងប្រទេសអេស្ប៉ាញ ២៦ភាគរយប្រើប្រាស់ថ្នាំជក់ជាទៀងទាត់ បើធៀបនឹងមធ្យមភាគពិភពលោកដែលមាន ២២.៣ភាគរយ នេះបើយោងតាមតួលេខចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner