កម្ពុជា-ប្រ៊ុយណេ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន

(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីប្រ៊ុយណេដារូសាឡឹមបានប្តេជ្ញាបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ទាំងក្របខណ្ឌទ្វេភាគី និងក្រប ខណ្ឌ អាស៊ាន ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជា ជននៃប្រទេសទាំងពីរ ព្រម ជាមួយការជំរុញរំហូរទេសចរក្នុងតំបន់អាស៊ានផងដែរ ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសមជាមួយលោក ភីងគីរ៉ាន់ កាស្មីហាន ភីងគីរ៉ាន់ តាហី (Pengiran Kasmirhan Pengiran Tahir) ឯកអគ្គរាជទូតប្រទេសប្រ៊ុយណេ ដារូសាឡឹមប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ទេសចរណ៍ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការ ពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញរំហូរទេសចរទៅវិញ ទៅមកឱ្យកាន់តែប្រសើរឡើង។

ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាធាតុ សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺដើម្បីពង្រឹងបន្ថែមនូវកិច្ច សហ ប្រតិ បត្តិការទេសចរណ៍រវាងប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតប្រ៊ុយណេបានប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ព្រមជាមួយការ ជំរុញលំហូរទេសចរក្នុងតំបន់អាស៊ានផងដែរ។

ឯកឧត្តម សុខ សូកេន ក៏បានចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍ វិស័យ ទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + 3Ds)” រួមជាមួយការដាក់ចេញនូវផែនការយុទ្ធសាស្រ្ត មួយចំនួនទៀត សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយ ភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ។

ភាគីទាំងពីរបានរំលឹកពីស្មារតីនៃការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolikiah Mu’izzaddin Waddauulah) ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម នៅប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញការអភិវឌ្ឍន៍ ទេសចរណ៍នៃប្រទេសទាំងពីរ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner