ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តយុវជន ឱ្យចូលរួមក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន លើក ទឹក ចិត្តយុវជនឱ្យចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេច ចេញ ជារូបរាងក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀប ចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដោយផ្តោតទៅលើការងារផ្ដល់ដីសម្រាប់ បង្កបង្កើន ផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភណភាពស្របតាម ស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋា រចនា សម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាព រស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។

គួរបញ្ជាក់ថារាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេច ធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការ បង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅ ជាបុរីជនបទ ក្នុងគោលដៅ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាម ភូមិឃុំនៅទូទាំងប្រទេស៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖ គ្រី សម្បត្តិ




