សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ០៧នាក់ ក្នុងចំណោម ១០នាក់ ទៅតុលាការ ករណីហិង្សាលើគូជម្លោះ បណ្ដាលឱ្យរបួសធ្ងន់
(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំ បិត បុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យចំនួន០៧នាក់រួមមាន៖ ១. ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។ ២. ឈ្មោះ សុខ លឿនឧត្ដម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។ ៣. ឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។ ៤. ឈ្មោះ ម៉ើ សារីហ្វីន មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។ ៥. ឈ្មោះ សយ គីមស្រ៊ុន មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ ៦. ឈ្មោះ ឃុន មេនឋានៈ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ ៧. ឈ្មោះ ចាន់ លីហេង មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៧៧ ផ្លូវលេខ៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

វត្ថុតាងដកហូតរួមមាន៖ កាំបិតបុ័ងតោ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GJ-8460, ម៉ូតូម៉ាកហុងដា scoop yពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3073, ម៉ូតូម៉ាកscoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JQ-7363 និងខូចខាតម៉ូតូ០១គ្រឿងផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ ៖ វណ្ណលុក

