រដ្ឋបាលជលផល អង្គការហ្វាវ និងសាកលវិទ្យាល័យ បួនធ្វើ សិក្ខាសាលាវាយតម្លៃវឌ្ឍនភាព

ភ្នំពេញ៖ រដ្ឋបាលជលផល ( FiA )នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ, អង្គការស្បៀង និងកសិកម្មនៃសហ ប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួនកាល ពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នៅសណ្ឋាគារសាន់វេបានរៀប ចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Captureគាំទ្រ ដល់ ការសិក្សាស្រាវជ្រាវនិងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ។

ក្នុងពិធីដែលមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជលផល ចំនួនប្រមាណ៨០នាក់ជាតំណាងរដ្ឋបាលជលផលខណ្ឌរដ្ឋបាល ជលផល សាកលវិទ្យាល័យ និស្សិត និងសហភាពអឺរ៉ុប លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានលើក ឡើង ថា៖ “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបាន សិក្សា រៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈហើយ នៅតាម បណ្តាខណ្ឌ រដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជា កម្លាំង ការងារបន្ថែមនិងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។

តាមរយៈកម្មវិធីនេះ និសិ្សត និងខណ្ឌរដ្ឋបាលជលផល បាន ចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។លោកបន្ថែមថា ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍ ការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែងទន្ទឹមនឹងការកសាង សមត្ថភាពរបស់មន្ត្រីដែរ”។ការគាំទ្រដល់ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលគឺធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួនខាងលើ។

ការកែលំអកម្មវិធីសិក្សាគឺដើម្បីធានាថា សាកលវិទ្យា ល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ការកែលំអ កម្មវិធីសិក្សាផ្នែកជលផលនេះនឹងរួម ចំណែកដល់ ការលើក កម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស តាមរយៈការ បង្កើត និងកសាងសមត្ថភាពចំណេះដឹង និងជំនាញដែលពាក់ ព័ន្ធ វិស័យជលផលដល់អ្នកជំនាន់ក្រោយ ។

ចំណែកលោកសាស្ត្រាចារ្យរង បណ្ឌិត ហួន ថាវរៈ សាកល វិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុង វិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារ នៃ វគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈពេលដែល ការ កែលំអនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួល បានចំណេះដឹងនិងជំនាញថ្មីៗសម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដែល គាំទ្រ ដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យ វិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម”។

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា”កា រ គាំទ្រដល់ កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅ កសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ ជំនាន់ ថ្មីសម្រាប់ ការគ្រប់គ្រងធនធានជលផលប្រកប ដោយ និរន្តរភាពនៅកម្ពុជា “។កម្មវិធីនិស្សិតហាត់ការ នេះបាន គាំទ្រ ដល់និស្សិតចំនួន ៣៧ នាក់ មកពីសាកលវិទ្យាល័យ ទាំងបួន ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធាន បទដែលទាក់ទងវិស័យ ជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌ រដ្ឋបាលជលផលនៅទូទាំង២០ខេត្តនៅតំបន់ឆ្នេរនិងតំបន់ទឹកសាប។

សូមជម្រាបថា រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រ ដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកល វិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួច ផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយ ខណ្ឌរដ្ឋបាល ជលផល ការគាំទ្រដល់ការកែលំអ និងការធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និង កម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត។

គំនិតផ្តួចផ្តើមទាំងបីខាងលើ ត្រូវបានអនុវត្តក្រោមមូល និធិ សហភាពអឺរ៉ុប ដែលគាំទ្របច្ចេកទេសដោយអង្គការFAO ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (CAPFISH-Capture)។ គំនិតផ្តួចផ្តើមទាំងនេះសំដៅធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងសម្រាប់ការគ្រប់គ្រងជលផលដោយគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាព។ សិក្ខាសាលាខាងលើនេះ ជាវេទិកាមួយសម្រាប់អ្នកពាក់ ព័ន្ធ ក្នុងការវិភាគអំពីវឌ្ឍនភាព និងសមិទ្ធផលនៃគំនិត ផ្តួចផ្តើម ទាំងនេះ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner