សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា បានបញ្ចប់ ដោយជោគជ័យ

(ខេត្តស្វាយរៀង)៖ សិក្ខាកាមចំនួន៩០នាក់ជាគណៈគ្រប់គ្រង គ្រូបង្រៀន និងជា គ្រូអប់រំកាយមកពីស្រុកគោលដៅចំនួន៣មានស្រុករមាសហែក ស្រុក ស្វាយទាប និងស្រុកស្វាយជ្រុំ បានបញ្ចប់សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំ កាយ នៅតាមគ្រឹះស្ថានសិក្សាដោយជោគជ័យ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត ស្វាយរៀង។

កញ្ញា យន់នេយ៉ាម៉ា ហារុកា តំណាង អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ នៅតាមគ្រឹះស្ថានសិក្សា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលនេះដូងមាស ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំយុវជនដំណើររយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ បានទទួលការបណ្តុះបណ្តាលលើ៣ចំណុចធំៗ ទី១-ការអានសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ និងការបង្កើតផែនការប្រចាំឆ្នាំ ផែនការ លម្អិតតាមកម្រិតថ្នាក់ឬផែនការមេរៀន និងកិច្ចតែងការបង្រៀននៅតាម គ្រឹះស្ថានសិក្សា។ ទី២- ការពន្យល់ពីសន្លឹកវាយតម្លៃ និងការដាក់ពិន្ទុទៅលើសន្លឹករង្វាយតម្លៃតាមរយៈថ្នាក់គំរូ ។ ៣- ការបញ្ជាក់ពីការយល់ដឹងរបស់សិក្ខាកាមដោយការឆ្លើយនូវកម្រងសំណួរនៅក្នុងខេត្តស្វាយរៀងដែលបានទទួលការបណ្តុះបណ្តាលទៅលើមុខវិជ្ជាអប់រំកាយ និងកីឡាបែបថ្មីនេះរយៈពេល២ឆ្នាំកន្លងរួចមកហើយក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថាចៃការ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលកាលពីឆ្នាំ២០២២ បានផ្សព្វផ្សាយទៅកាន់ក្រុងស្វាយរៀង និងស្រុករំដួល។ ជំហានបន្ទាប់នៅ ឆ្នាំ២០២៣ គឺបានបន្តទៅកាន់ស្រុកចន្ទ្រា ក្រុងបាវិត និងស្រុកកំពង់រោទិ៍។ ចំណែកជំហានចុងក្រោយនៃគម្រោងគឺបោះជំហានបន្តទៅកាន់ស្រុកគោលដៅថ្មីចុងក្រោយ៣ទៀតដែលមានស្រុករមាសហែក ស្រុកស្វាយទាប និងស្រុកស្វាយជ្រុំ។

កញ្ញា បានបញ្ជាក់ទៀតថា ក្នុងសិក្ខាសាលានេះ សិក្ខាកាមដែលជាគណៈគ្រប់គ្រង គ្រូបង្រៀន និងជាគ្រូអប់រំកាយនឹងបានរៀនសូត្រនូវចំណេះដឹង ជាច្រើនស្តីពីអប់រំ កាយ និងកីឡាបែបថ្មីដែលនៅក្នុងកម្រិតបឋមសិក្សាមាន៧មុខវិជ្ជា រងដែល តម្រូវ អោយបង្រៀន៧០ម៉ោងក្នុងមួយសហ្តាហ៍។

សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិមានមុខវិជ្ជារង២០ ដែលក្នុងនោះមានមុខវិជ្ជា រង៣ គឺប៉េតង់ វាយកូនឃ្លីលើតុ និងហែលទឹកដែលតម្រូវអោយគ្រូបង្រៀនជ្រើស រើស ១មុខវិជ្ជារងមកបង្រៀនក្នុងចំណោមមុខវិជ្ជារងទាំង៣នេះ។ រីឯកម្រិតមធ្យម សិក្សាទុតិយភូមិ គឺសិស្សានុសិស្សអាចជ្រើសរើសមេរៀនដែលពួកគាត់ចង់ អភិវឌ្ឍ ទៅលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ។ ដោយសារតែឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃគម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា ទីភា្នក់ងារសហប្រតិ បត្តិការ អន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថាចៃការបានមកទស្សនៈកិច្ច សកម្មភាពនៃការដំណើរការសិក្សា។

លោកបណ្ឌិត ស៊ីប៊ូយ៉ា កាហ៊្សូរ៉ូ នាយកផ្នែកកម្មវិធីភាពជាដៃគូរទីភ្នាក់ងារ សហប្រតិ បត្តការណ៏អន្តរជាតិនៃប្រទេសជប៉ុន បានកោតសរសើរដល់សិក្ខាកាម និងសាលា ដែលបានអនុវត្តម៉ោងអប់រំកាយ និងកីឡាបានផុសផុលនៅក្នុងខេត្តស្វាយរៀងនេះ។

លោកបណ្ឌិតក៏បានផ្តាំផ្ញើរអោយសាលាទាំងអស់ទូទាំងប្រទេសអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡានេះដើម្បីអោយកុមារា កុមារី សិស្សានុសិស្សកម្ពុជាទទួលបាន ការអប់ រំប្រកបដោយគុណភាពក្លាយជាពលរដ្ឋពេញលេញ។ លោកថា សិក្ខាសាលា ៣ថ្ងៃ នេះ ហាក់ ដូច ជាខ្លីសម្រាប់សិក្ខាកាម ប៉ុន្តែសិក្ខាកាមមានការខិតខំប្រឹងប្រែងក្នុង ការស្តាប់ រៀនសូត្រ និងអនុវត្តអ្វីថ្មីៗ ហើយអង្គការបេះដូងមាសសង្ឃឹមជឿជាក់ថា សិក្ខា កាមទាំងអស់នឹងពាំនាំយកចំណេះដឹងពីសិក្ខាសាលានេះទៅផ្សព្វផ្សាយ និងអនុវត្តនៅតាមសាលារៀន៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner