មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការ ប្រកួត ទទួលបានជោគជ័យ

មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការ ប្រកួត ទទួលបានជោគជ័យ

(ខេត្តព្រះសីហនុ)៖ វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូក ក្តោង ឆ្នាំ២០២៤ ដែលដំណើរអស់រយៈពេល៣ថ្ងៃ បានបញ្ចប់ នៅមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺន កីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ ។ ក្រោមវត្តមាន ឯកឧត្តម ឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និង លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុ ។

លោក សោម សុទ្ធរិទ្ធិពង្ស បានគូសបញ្ជាក់ថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក សហព័ន្ធកីឡា ទូកក្តោងកម្ពុជាបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់ សហព័ន្ធត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីបន្តអភិវឌ្ឍន៍ខ្លួនបន្តទៅមុខ។

ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២៣ ក្រោមគម្រោងថវិការបស់ក្រសួង អប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល មន្ត្រី បច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋាន ដើម្បីឱ្យប្រភេទកីឡាទូកក្តោង របស់កម្ពុជា មានមន្រ្តីបច្ចេកទេសដែលមានជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមការ ប្រកួត កីឡាជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ជាពិសេសការត្រៀមខ្លួនធ្វើ ជាម្ចាស់ ផ្ទះនៃការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ និងដើម្បីបង្ហាញ ដល់ មហាជន បានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។

ឯកឧត្តម ឧត្តមនាវីទោ គឹម សាវុធបានថ្លែងថា មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំណេះជំនាញកម្រិតខ្ពស់ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួត ទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែ ទទួល បានជោគជ័យ និងគុណភាពនៃការប្រកួតក្នុងកម្រិតខ្ពស់។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងរយៈពេល ៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំង ២៥រូបទទួលបាននូវចំណេះ ដឹងកម្រិតខ្ពស់លើការរៀបចំទម្រង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សម្លេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner