ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សមិទ្ធផល ក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គី សោយ រាម ខេត្តត្បូងឃ្មុំ តម្លៃជិត ១២ម៉ឺនដុល្លារ បានសម្ពោធឆ្លង ដាក់ឱ្យប្រើ ប្រាស់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញកាត់ខ្សែបូ សម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

សមិទ្ធផលសាសនាទាំងនេះរួមមាន ៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន ១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើន របស់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានរំលឹកថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់ ។

ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ ឱ្យចូលរួមចំណែកក្នុងការអប់រំបរិស័ទឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ ។ នេះជាអ្វីដែលបានចូលរួម ក្នុងការថែរក្សានូវភាពសុខសាន្តក្នុងជំនឿសាសនាចំពោះអ្នកកាន់សាសនាផ្សេងគ្នា ឱហ្យចៀសផុតពីការបំផ្លាញ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារសុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍ ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner