ដីព្រៃលិចទឹកតំបន់ ៣ ជិត ១០០ហិចតា ក្នុងខេត្តកំពង់ឆ្នាំង ដែលជនខិលខូច លួច ឈូសឆាយធ្វើស្រែ ត្រូវបានបង្ក្រាប

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ជលគីរីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសហការគ្នាចុះបង្ក្រាបបទល្មើស លួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត ១០០ហិកតា និងលួច ព្រោះ ស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ថិតនៅក្នុងភូមិ ក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក កាលពីព្រឹកថ្ងៃទី២៨ ខែមករានេះបាន ឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួច ទន្ទ្រានឈូសឆាយ កាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣នេះ កាលនោះ សមត្ថកិច្ចយើងក៏ធ្លាប់ បានហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ និងមិនអនុញ្ញាតឲ្យព្រោះស្រូវ ធ្វើស្រែនោះឡើយ ។ ប៉ុន្តែ ជាក់ស្ដែងនៅរដូវ សម្រក ឆ្នាំនេះសមមត្ថកិច្ចយើង បានចុះទៅពិនិត្យ ឃើញ ដីព្រៃលិចទឹកតំបន់ ៣នៅចំណុចនេះត្រូវគេលួច ឈូសឆាយ អស់ជិត ១០០ ហិកតា ហើយក៏មាន អ្នកលួចចូលមកព្រោះស្រូវដើម្បីកាន់កាប់ ធ្វើជាកម្មសិទ្ធិ ផងដែរ។ ហើយ នៅថ្ងៃ ទី ២៧ ខែមករាឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក ជលគីរី បានសហការគ្នាចុះបង្ក្រាបករណីនេះ ។

ដោយពេលសមត្ថកិច្ចចុះ ទៅដល់ ឃើញមានជនល្មើសប្រមាណ ១០នាក់ កំពុងព្រោះស្រូវបានរត់គេចខ្លួន សមត្ថកិច្ចបានដកហូតពូជស្រូវពង្រោះបាន ១២បាវ ដែលក្នុង ១បាវៗមានទម្ងន់ ៤០គីឡូ ហើយនៅលើទីតាំងនោះ ដីមួយចំនួនតូច ត្រូវបានគេលួចព្រោះស្រូវរួចហើយ ។ ករណីខាងលើនេះ រដ្ឋបាល ស្រុកបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតឡើយ។

លោកអភិបាលស្រុកជលគីរី បញ្ជាក់ទៀតថា ករណីលួចឈូសឆាយ ដីព្រៃ លិច ទឹក តំបន់៣ នៅចំណុចនេះ គឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាល។ ដោយសង្ស័យថា មានអ្នករៀបចំនៅពីក្រោយខ្នង ដែលសមត្ថកិច្ចយើងកំពុង ធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា និងចាត់ការ តាម នីតិធី ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា អ្នកលួចឈូសឆាយដីតំបន់ ៣ នៅចំណុចខាងលើនេះ មួយចំនួនជាមន្ត្រីរាជការ និងមួយចំនួនជាប្រជាពល រដ្ឋនៅក្នុងឃុំស្វាយរំពារ ឃុំកំពង់ហាវ និងឃុំពាមឆ្កោក។

ពាក់ព័ន្ធនិងដីតំបន់ ៣ នេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង ក្នុងអង្គប្រជុំនានាកន្លងមក ធ្លាប់ព្រមានជាញឹកញាប់ដល់ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់សូមកុំឲ្យប៉ះពាល់ដីតំបន់ ៣អោយសោះ។ ករណីមានមន្ត្រីរាជការឬអាជ្ញាធរ មានការពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះ មុខ ច្បាប់ គឺរដ្ឋបាលខេត្តមិនអត់ឱនអោយនោះឡើយ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner