ទស្សនកិច្ចសិក្សាជាការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យយល់ដឹងពីការងារសង្គម និងចេះជួយសង្គម នាពេលអនាគត
ភ្នំពេញ៖ ទស្សនកិច្ចសិក្សារបស់សិស្សគឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗក្រៅអំពីការសិក្សានៅក្នុងសាលាដែលពួកគេ ជា សិស្ស បានរៀនសូត្រជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីភាពចាំបាច់ និងសារៈ ប្រយោជន៍នៃទស្សនកិច្ចសិក្សានេះហើយ ទើបសាលាបានដឹកនាំសិស្សានុសិស្ស ពីថ្នាក់ទី៧ ដល់ទី៩ ចំនួន ១៦០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៨នាក់ ធ្វើដំណើរ ទស្សនកិច្ចសិក្សាទៅកាន់ខេត្តកែបដែលជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ និង ទៅកាន់ការដ្ឋានស្រែអំបិលក្នុងខេត្តកំពត ដែលជាកន្លែងផលិតអំបិលរបស់ ប្រជា កសិករ។
នេះគឺជាការលើកឡើងរបស់លោកគ្រូ អុំ ភារម្យ នៃសាលា GVA នាអំឡុងពេល នៃដំ ណើរ ទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅកាន់ខេត្តជាប់ មាត់ សមុទ្រទាំងពីរខាងលើ ដោយលោកបានគូសបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សា របស់សិស្ស គឺជាផ្នែកមួយជួយបង្ហាត់បង្រៀនដល់ពួកគេបានយល់ដឹង ពីការងារ សង្គម និងជួយបណ្តុះផ្នត់គំនិតឱ្យពួកគេចេះជួយការងារសង្គម នាពេលអនាគត ថែមទៀតផង។ តួយ៉ាងដូចជាដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ១យប់ ២ថ្ងៃ របស់សិស្សានុសិស្សសាលា GVA នាពេលនេះ គឺមានបំណងចង់ឱ្យពួកគេបាន សិក្សាឈ្វេងយល់អំពីមេរៀននៅនឹងកន្លែងដោយផ្ទាល់ តាមរយៈការមើលឃើញ នឹង ភ្នែករបស់ពួកគេតែម្តង ។
ក្នុងនាមជាគ្រូបង្រៀនមួយរូប លោក អុំ ភារម្យ បានពន្យល់ថា ទស្សនកិច្ច សិក្សា មក ដល់ទីតាំងដោយផ្ទាល់នេះ ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ចំពោះសិស្ស ជាពិ សេសទស្សនកិច្ចសិក្សានៅការដ្ឋានស្រែអំបិល ក្នុងខេត្ត កំពតតែម្តង។ ពួកគេ អាច សិក្សាដោយផ្ទាល់ និងមើលឃើញដោយផ្ទាល់នឹងភ្នែកអំពី ការ អនុវត្តន៍ជាក់ស្តែង របស់កសិករផលិតអំបិល ដែលបងប្អូនប្រជាកសិកររបស់យើង បានចំណាយកម្លាំង និងចំណាយពេលយូរថ្ងៃទើបអាចប្រមូលផលអំបិលពីស្រែអំបិលនេះបាន ដែលនេះ គឺជាការព្យាយាម តស៊ូ និងការអត់ធ្មត់របស់ពួកគាត់។ ដូច្នេះហើយ ចំណេះដឹង និង ការតស៊ូផលិតអំបិលរបស់ប្រជាកសិករបានផ្តល់ជាមេរៀនមួយដល់សិស្ស ដែល នឹង ជួយជម្រុញឱ្យពួកគេមានការខិតខំរៀនសូត្រប្រកបដោយភាពតស៊ូអំណត់ដូចគ្នាទៅនឹងបងប្អូនជាកសិករផលិតអំបិលនៅក្នុងខេត្តកំពតនេះផងដែរ ដែលពួក គាត់មាន ការព្យាយាម និងអំណត់ខ្លាំងណាស់នៅលើការដ្ឋានស្រែអំបិលនេះ។
លោកគ្រូបានលើកឡើងថា ទស្សនកិច្ចសិក្សាមកកាន់ទីតាំងផលិតអំបិល ដោយផ្ទាល់ នេះ មិនត្រឹមតែផ្តល់ឱ្យសិស្សនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗនោះទេ តែវា ថែមទាំងបានបណ្តុះផ្នត់គំនិតឱ្យពួកគេចេះស្រឡាញ់ លើកស្ទួយ និងចូលរួមគាំ ទ្រនូវអ្វីដែលជាផលិតផលក្នុងស្រុក ដែលផលិតដោយកសិកររបស់ យើងថែម ទៀតផង ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ







