ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងនឹង រៀបចំទីក្រុងឱ្យទៅជាបែបនគរូបនីយកម្ម.ទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំទីក្រុងឱ្យទៅជា បែប នគរូប នីយកម្ម មានន័យ ថាទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ ។ រីឯទាក់ទិននឹង ការចុះបញ្ជីដីធ្លី ឯកឧត្តមបានឱ្យដឹងថា ការចុះបញ្ជីដីធ្លីទទួល បានការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវ ថវិកាចំនួន ១៨ដុល្លារក្នុងមួយបណ្ណ ។ដូច្នេះឯកឧត្តមសង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB,អេឌីប៊ី) នឹងអាចពិចារណា ក្នុង ការចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅ ទូទាំងប្រទេស ពីព្រោះការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង ប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះ ក្នុង ជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

ឯកឧត្តមបានជម្រាបតំណាងធនាគារអភិវឌ្ឍន៍អាស៊ីដោយផ្ដោត លើ គម្រោងពីរចំណុច។ទី១.សំណើដែលក្រសួងរៀបចំ ដែនដី នគរូប នីយកម្មនិងសំណង់បានស្នើពាក់ព័ន្ធនឹងជំនួយ បច្ចេក ទេសក្នុងការរៀបចំផែនការសម្រាប់ប៉ូលសេដ្ឋកិច្ចនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ថាតើគួរមានវិធានការយ៉ាងណាខ្លះបន្តទៀត សម្រាប់ជំរុញឱ្យគម្រោងបានដំណើរការទៅមុខ និងទី២ ទាក់ ទងនឹងការចូលរួមរបស់អេឌីប៊ី ក្នុងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរ។

ក្នុងនោះដែរតំណាងធនាគារអភិវឌ្ឍន៍អាស៊ីបានស្នើសុំឱ្យក្រសួង ផ្ដល់កិច្ចសហការគាំទ្រដល់អេឌីប៊ី បន្ថែមទៀតចំពោះ កិច្ចការ នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញ ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែទទួលបានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មាន អាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។

ឯកឧត្តមសង្ឃឹមថា នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខ ចំនួន ប្រជាជនកម្ពុជានឹងអាចកើនឡើងដល់ ៣០លាននាក់ដើម្បី រួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner