ថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំនាំយកសម្លៀកបំពាក់កីឡា និង សម្ភារសិក្សាទៅចែកជូនសិស្សសាលាបឋមសិក្សាក្រចាប់

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ និងលោក ជំទាវ បានដឹកនាំសហការីក្រុមការងារ យេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នាំយកសម្លៀកបំពាក់កីឡាចំនួន ៣៦ សម្រាប់  និង ប៊ិច សៀវភៅសរសេរ ចំនួន ១២០ ក្បាលទៅចែក ជូនសិស្សានុ សិស្សនៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយ មាន សំណូមពរពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជា ក្រុម កីឡា ក្នុងសាលាបឋមសិក្សាក្រចាប់ ដែលត្រូវ ត្រៀមប្រកួតកីឡា នៅថ្នាក់ ខេត្ត និងនៅថ្នាក់ជាតិ នៅពេល ខាងមុខ ទើបថ្ងៃនេះ ក្នុងនាម ថ្នាក់ដឹក នាំនៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំបានរួមគ្នា ដើម្បីទិញ និងបោះពុម្ពសម្លៀកបំពាក់កីឡា ជូនក្មួយៗ សិស្សានុ សិស្សតាមសំណូមពរ។

អ្នកគ្រូ នង ចន្ធី នាយិកាសាលា តំណាងឱ្យសិស្សានុសិស្ស នៃ សាលាបឋមសិក្សាក្រចាប់ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអំណោយដែលបានផ្តល់ដល់សាលានិងសិស្សចំពេលមានសេចក្តីត្រូវការ៕


ដោយៈប៊ុន រដ្ឋា

ads banner