រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”
អត្ថបទដោយ៖
AMS OneMinute
ចំពោះ “ការពង្រឹងការតភ្ជាប់”មានអាទិភាពចំនួន ៤ គឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាប័ន្ននិងចីរភាព។
ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួន៥ គឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។
#ams1minute