អាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យលុបក្បាលប្រឡាយបង្ហូរទឹក បន្ទាប់ពី មានជនខិលខូចលួចកាយ
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បី ដែលជាដីរក្សាទុករបស់រដ្ឋក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ក្រោយពី ពិនិត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ពីជន ខិលខូច។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឱ្យដឹងថា ការលុបក្បាល ប្រឡាយនេះបានអនុវត្តនៅថ្ងៃទី២៨ ខែមករា តាមអនុសាសន៍ របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្រប សម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលា
ដំបូង ខេត្ត កំពង់ធំ។លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ស្តីពីការ កែ សម្រួលផ្ទៃដី ទំហំ ២៧,៧៧៤ហិកតា ៧០អា ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យ ផល។ក្នុងនោះ ភូមិសាស្រ្ត ក្រុងស្ទឹងសែន មានទំហំ ៣,៦១៦ហិកតា ១៣អា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលរួចមក គណៈបញ្ជាការ ឯកភាព ក្រុងស្ទឹងសែន តែងតែចុះពិនិត្យ និងផ្សព្វផ្សាយ តាមវេទិកា សាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបពីទីតាំង ដីរក្សាទុក របស់ រដ្ឋមិនឱ្យរុករានកាន់កាប់ អាស្រ័យផលបន្ត។
លោកបន្តថា ទោះជាបែបនោះក្តី ក៏មានជនខិលខូចមួយចំនួនតូច នៅតែបន្តលួច ចូលទន្ទ្រាននិងឈានដល់ការកាយប្រឡាយ ថែម ទៀត។ សកម្មភាពលុបក្បាលប្រឡាយទឹកនេះ មិនមែនធ្វើសម្រាប់ តែដីរក្សាទុក ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ប៉ុណ្ណោះនោះទេ នៅ ស្រុកចំនួនប្រាំទៀត ដូចជា ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ក៏អនុវត្តព្រមគ្នាផងដែរ។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា កន្លងទៅថ្មីៗនេះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់ គណៈបញ្ជារឯកភាព ក្រុង ស្រុក ឱ្យចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពដីរក្សាទុកឡើងវិញ។ ក្រោយពីទទួលបទបញ្ជាររួចមក គណៈបញ្ជាការឯកភាពក្រុង បានដាក់ក្រុមការងារជំនាញផ្នែកសុរិយោដី ចុះវាស់វែងជាក់ស្តែង លើផ្ទៃដី រក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្ត ប្រមាណ១,៥១៤ ហិកតា ៤៨អា( ដីមិនទាន់កាត់ឆ្វៀល)។ក្នុងនោះរកឃើញ ករណីរំលោភ អាស្រ័យផល សរុប ៦៣៥ហិកតា ៣៧អា។ ដើម្បីទប់ស្កាត់នូវការរំលោភនេះ គណៈបញ្ជាការឯកភាពក្រុង ពិនិត្យឃើញថា ក្រុមជនខិលខូច បានកាយប្រឡាយភ្ជាប់ពីដី ដែល រដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យអាស្រ័យផល ដោយយកប្រភព ទឹក ពីទឹកស្ទឹងស្លាប់ ធ្វើឱ្យប្រភពទឹកគោករីងស្ងួត ប៉ះពាល់ដល់ មច្ឆាជាតិ ផងដែរ។
លោកអភិបាលក្រុងបញ្ជាក់ បន្ថែមថា ទីតាំងដែលត្រូវលុបក្បាល ប្រឡាយទឹកមានពីរទីតាំង រួមមាន៖ក្បាលប្រឡាយតំបន់ គោកព្រះ និងក្បាលប្រឡាយតំបន់ខ្ទម្ភមួយដើម ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។លោកអំពាវដល់ប្រជាពលរដ្ឋ
ទាំងអស់ ចូល រួម ជាមួយអាជ្ញាធរ ការពារដីរក្សាទុករបស់រដ្ឋ និងរាយការណ៍បន្ទាន់មកអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះ ឃើញការលបលួចចូលទន្ទ្រាន ដោយខុស ច្បាប់លើដីរក្សា ទុកបន្តទៀត៕
ដោយ៖ប៊ុន រដ្ឋា