រាជរដ្ឋាភិបាលកម្ពុជាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣២៣ គ្រួសារនៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី២៩ មករា ២០២៤
ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព។ ឯកឧត្តមក៏បានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លីរហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។
ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។



📷 MLMUPC
#ams1minute