ពលរដ្ឋខ្មែរចំនួន ១០៦នាក់ ទទួលបានលិខិតឆ្លងដែនថ្មី លើកដំបូងនៅស្ថានទូតកូរ៉េខាងត្បូង (Video Inside)
ពលរដ្ឋខ្មែរចំនួន ១០៦នាក់ ក្នុងសាធារណរដ្ឋកូរ៉េខាងត្បូង បានទទួលលិខិតឆ្លងដែនថ្មី របស់ខ្លួនជាលើកដំបូង តាមរយៈស្ថានទូតកម្ពុជា បន្ទាប់ពីមានការយកចិត្តទុកដាក់ ជួយសម្រួលរបស់ប្រមុខរាជរដ្ឋាភិបាល។
កន្លងមកពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការធ្វើលិខិតឆ្លងដែន ដែលផុតសុពលភាព ត្រូវធ្វើដំណើរមកប្រទេសកម្ពុ ជាជាមួយការចំណាយថវិកា និងបង់ខាតពេលវេលាអស់ជាច្រើនថ្ងៃ។ ប៉ុន្តែក្រោយប្រសាសន៍យកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីចុងឆ្នាំ២០២៣នោះមក, ការធ្វើលិខិតឆ្លងដែន ត្រូវបានជួយសម្រួលមកត្រឹមការធ្វើនៅស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង។
នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៤, ពលរដ្ឋខ្មែរ ១០៦នាក់ នៅលើទឹកដីកូរ៉េខាងត្បូង បាននាំគ្នាមកទទួលយកលិខិតឆ្លងដែនជាលើកដំបូង នៅក្នុងបរិវេណស្ថានទូត ដោយមានការយកចិត្តទុកដាក់របស់លោក ស្រី ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន ក៏នឹងអាចប្រើប្រាស់សេវាស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើលិខិតឆ្លងដែនរបស់ខ្លួនបានផងដែរ ដោយមិនចាំបាច់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាឡើយ។