នៅក្នុងវគ្គទី១នេះ ទូតកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ ប្រគល់ លិខិតឆ្លងដែន ជូនដល់ បងប្អូនខ្មែរបាន ១០៦រូប

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លង ដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធា រណរដ្ឋកូរ៉េ កាលពី ថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ រួចមក ស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ បានយកចិត្តទុកខ្ពស់ក្នុង ការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់ បងប្អូនខ្មែរ នៅ សាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូត បាន និងកំពុងប្រគល់ ជូននូវ លិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ទាំង ១០៦រូប ដែលបានចុះឈ្មោះកាល ពីថ្ងៃ ទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

បងប្អូនពលករខ្មែរដែលកំពុងរស់នៅ និងធ្វេីការនៅប្រទេសកូរ៉េ សម្ដែងក្តីសប្បាយ រីករាយ និងថ្លែង អំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រប សម្រួលទៅស្ថានទូតកម្ពុជាក្នុងការផ្តល់ជូនលិខិតឆ្លងដែន ថ្មី សំរាប់ពួកគេ ៕

ប្រភព ៖ ទូតកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner