ការធ្លាយប្រេងដ៏មហន្តរាយ នៅប្រទេស ទ្រីនីដាដ
ព័រអេស្ប៉ាញ៖ អាជ្ញាធរជំនាញក្នុងប្រទេសទ្រីនីដាដ កាលពីថ្ងៃសៅរ៍ បានញាប់ដៃញាប់ជើង សម្អាត ការលេចធ្លាយប្រេងដ៏សម្បើមមួយ បន្ទាប់ពីនាវាអាថ៌កំបាំងមួយគ្រឿង បានលិចនៅជិតកោះការាបៀន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍។
គួរឲ្យដឹងដែរថា ទ្រីនីដាដ ឬ ម្យ៉ាងទៀត គេហៅថា ប្រទេសទ្រីនីដាដ និងតូបាហ្គោ គឺជាប្រទេសកោះមួយ ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង។
ជុំវិញការលេចប្រេង ប្រធានលេខាធិការនៃសភាជាតិ លោក Farley Augustine
បានប្រាប់អ្នកយកព័ត៌មានថា ឆ្នេរសមុទ្រត្រូវបានរងផលប៉ះពាល់ អាចមានទំហំរហូតដល់ ១៥គីឡូម៉ែត្រ ហើយអាជ្ញាធរបានត្រៀមខ្លួន ដើម្បីប្រកាសភាពអាសន្នជាតិ។
លោក Augustine បាននិយាយថា រដ្ឋាភិបាលអាចនឹងបង្កើនគ្រោះថ្នាក់នេះ ទៅជាគ្រោះមហន្តរាយកម្រិត ៣។
ក្រុមមន្ត្រីបរិស្ថានបាននិយាយថា ការកំពប់ប្រេងនេះបានបំផ្លាញថ្មប៉ប្រះទឹក និងឆ្នេរអាត្លង់ទិក ដែលបណ្តាលឱ្យមានការឈឺចាប់ ដល់រមណីយដ្ឋាន និងសណ្ឋាគារ ដែលជាខ្សែជីវិតនៃសេដ្ឋកិច្ចក្នុងស្រុក ចំពេលរដូវកាលមានពិធីបុណ្យ Carnival។
គួរបញ្ជាក់ថា កប៉ាល់អាថ៌កំបាំងមួយគ្រឿងបានលិច កាលពីថ្ងៃពុធ នៅឯឆ្នេរសមុទ្រ ភាគខាងត្បូងទីក្រុង តូបាហ្គោ ហើយចរន្តទឹកបានអូសនាវាមួយគ្រឿងនោះ ឆ្ពោះទៅច្រាំង។ កប៉ាល់នេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ មកពីប្រទេសណានោះទេ ហើយក៏មិនបានធ្វើការហៅសង្គ្រោះ បន្ទាន់អ្វីនោះដែរ មុនពេលលេច៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




