រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអធិការកិច្ចដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្តាយ ឯកឧត្តម ហូ សិទ្ធី
ភ្នំពេញ:កាលពីព្រឹកថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន នៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ត្រូវជាម្តាយរបស់ ឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី និងជានាយកខុទ្ធកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន សូមបានចាប់បដិសន្ធិ និងសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


