ប្រធានព្រឹទ្ធសភា ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនដែលទើបតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង
អត្ថបទដោយ៖
AMS OneMinute
និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើររវាង កម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅទីនោះ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់លោកជំទាវបណ្ឌិតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច ហើយត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើង។
#ams1minute