មន្ត្រីគជប៖ ដំណើរការឃោសនារយៈពេល ៣ថ្ងៃ បានប្រព្រឹត្តដោយរលូន (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឃោសនាបោះឆ្នោតសម្រាប់ដំណើរការជ្រើសតាំងសមាជិកព្រឹទ្ធសភា បានឈានចូលថ្ងៃទី៣ហើយគិតត្រឹមថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
មន្ត្រីគជប បានថ្លែងថាដំណើរការឃោសនារយៈពេល ៣ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានភាពរកាំរកូសណាមួយ លេចឡើងគួរឱ្យកត់សម្គាល់ឡើយ។
រយៈកាលឃោសនា នឹងចប់សព្វគ្រប់ដល់ថ្ងៃទី២៣កុម្ភៈ។ ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃសំរាក និងថ្ងៃទី២៥ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ។