រកឃើញយុវជនអាយុ ១៦ឆ្នាំម្នាក់ ឆ្លងវីរុសផ្តាសាយបក្សីនៅខេត្តក្រចេះ (Video Inside)
បងប្រុសរបស់កុមារាម្នាក់ដែលបានស្លាប់ដោយសារការឆ្លងជម្ងឺផ្តាសាយបក្សី នៅក្នុងខេត្តក្រចេះ ត្រូវបានគេរកឃើញឆ្លងវីរុស H5N1។ សេចក្តីថ្លែងការណ៍ថ្ងៃចន្ទនេះ បានបញ្ជាក់ថា ក្មេងទំទង់អាយុ ១៦ឆ្នាំ រស់នៅភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ ត្រូវបានរកឃើញឆ្លងនឹងជម្ងឺផ្តាសាយបក្សីនេះ នៅថ្ងៃទី១១កុម្ភៈ។
គួរបញ្ជាក់ថាប្អូនប្រុសរបស់ក្មេងជំទង់អាយុ ៩ឆ្នាំ ដែលឆ្លងនឹងវីរុសផ្តាសាយបក្សីនេះ បានបាត់បង់ជីវិតកាលពីថ្ងៃទី៨កុម្ភៈ។ ផ្ទះរបស់កុមារជាបងប្អូនបង្កើតរស់នៅក្នុងក្រុងក្រចេះនេះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល។ ក្រុមគ្រួសារនោះ បានយកសត្វមាន់ ទាងាប់ ទាំងនោះ មកធ្វើម្ហូបបរិភោគ ដែលនាំឱ្យការឆ្លងនឹងវីរុសផ្តាសាយបក្សី។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើក្រុមគ្រួសារដែលទទួលទានសត្វមាន់ទា ដែលងាប់នោះ មានអ្នកដទៃទៀតណាបានឆ្លងទៀតឡើយ ប៉ុន្តែក្រុមគ្រួពេទ្យបាននិយាយថា ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃក្នុងសហគមន៍ គេបានចែកជួនឱសថវីតាមីន Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដែលកើតហេតុនេះ។