ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន៣ថ្ងៃ (Video Inside)

ក្មេងទំនើងចំនួន ៥០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន។ ក្មេងទំនើងទាំង ៥០នាក់នេះ ត្រូវឃាត់ខ្លួនក្នុងករណីបទល្មើស ដែលបានកើតឡើងចំនួន ៨លើកនៅទូទាំងប្រទេស។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីក្មេងទំនើង បានកើតឡើងចំនួន ៨លើក នៅទូទាំងប្រទេស ក្នុងនោះរួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។

នៅរាជធានីភ្នំពេញ ករណីក្មេងទំនើងកើតឡើង ចំនួន ៣ដង និងបានឃាត់ខ្លួនចំនួន ៨នាក់, នៅខេត្តពោធិ៍សាត់មាន ២ករណី ឃាត់ខ្លួនបាន ចំនួន ១២នាក់, ខេត្តកណ្ដាលកើតឡើង ២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន ១២នាក់ ចំណែកខេត្តបាត់ដំបង កើតឡើងតែ ១ករណីប៉ុណ្ណោះ ប៉ុន្តែឃាត់ខ្លួនក្រុមក្មេងទំនើងបានច្រើនជាងគេ រហូតដល់ ១៨នាក់។

យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៤ថ្ងៃដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំចិននេះ មានបទល្មើសព្រហ្មទណ្ឌចំនួន ៧លើក គួរឱ្យកត់សម្គាល់។

ads banner