អ៊ីស្រាអែល វាយប្រហារតំបន់ជំរុំភៀសខ្លួន Rafah ស្លាប់មនុស្សជាង៥០នាក់

ហ្គាហ្សា៖ អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលបណ្តុំទៅជនភៀសខ្លួន រស់នៅច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស់។

តំបន់មួយនេះត្រូវបានគេដឹងថា
គ្របដណ្តប់ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប របស់ហ្គាហ្សា ពោលគឺជាទីដែលពួកគេបានភៀសខ្លួន គេចចេញពីការទម្លាក់គ្រាប់បែក នៅកន្លែងផ្សេងទៀត ក្នុងតំបន់ Gaza។

ប្រភពបានបន្តថា ក្រៅពីស្លាប់មនុស្ស ក៏មានផ្ទះចំនួន១៤ខ្នង និងវិហារអ៊ីស្លាម ៣កន្លែងត្រូវបានបំផ្លិចបំផ្លាញ ទៀតផង។

យោធាអ៊ីស្រាអែលបានអះអាង នៅថ្ងៃចន្ទដែរថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើគោលដៅភេរវកម្ម នៅក្នុងតំបន់ភាគខាងត្បូង Gaza Strip។

ការវាយប្រហារតំបន់នេះធ្វើឡើង ក្រោយពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទើបបញ្ជាឱ្យកងទ័ពរៀបចំការវាយលុកលើដីលើទីក្រុង Rafah ដែលជាមជ្ឈមណ្ឌលប្រជាជនដ៏សំខាន់ចុងក្រោយរបស់ Gaza តាំងពីសង្គ្រាមផ្ទុះឡើងក្រោយថ្ងៃទី៧ ខែតុលា។

ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់បានប្រមូលផ្តុំគ្នា ក្នុងតំបន់ Rafah ហើយមនុស្សជាច្រើនកំពុងរស់នៅក្នុងតង់ ខណៈដែលអាហារ ទឹក និងថ្នាំពេទ្យ កំពុងខ្វះខាត កាន់តែខ្លាំងឡើង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner