សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន

ភ្នំពេញ៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា គឺការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ដែលយើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ស្នូលធំបំផុតរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺអភិបាលកិច្ច ពោលគឺយើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាតសិនចាំទៅត្រួតពិនិត្យផ្ទះគេ រៀបចំផ្ទះយើងឱ្យបានស្អាត ទើបយើងអាចបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាពបាន៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner