គ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ គោរព ថ្លែង អំណរគុណ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែល បានជួយ ឧបត្ថម្ភ ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ យ៉ោក យៀង  ឋានន្តរសក្ដិ ព្រិន្ទបាលឯក អអាយុ៥៩ ឆ្នាំ អតីត នៅអង្គភា ពវរសេនាតូចលេខ១ តំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ។ លោកបាន ទទួល មរណភាព ដោយរោគាពាធនៅ ពេល កន្លង ទៅ ថ្មីៗនេះ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។

ក្រុមគ្រួសារសពអតីតយុទ្ធជនសូម គោរពថ្លែង អំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវព្រមទាំងក្រុមការងារ សមាគមអតីតយុទ្ឋជនកម្ពុជា ខេត្ត កំពង់ធំ ដែលបាន គិតគូរដោះស្រាយការលំបាក ជូនគាត់ ៕
ដោយ :ប៊ុនរដ្ឋា

ads banner