កប៉ាល់បុកស្ពាននៅចិន បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន៥នាក់

ប៉េកាំង៖ ក្រុមជួយសង្គ្រោះនិយាយថា មនុស្ស២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកប៉ាល់មួយគ្រឿងបើកបុកស្ពាន ហើយបណ្តាលឱ្យបាក់ស្ពាននោះ នៅទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៥និង៣០នាទីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលកប៉ាល់ដឹកទូកុងតឺន័រមួយគ្រឿង បើកបុកទម្លុះស្ពាន Lixinsha ក្នុងស្រុក Nansha។ រថយន្ត៥គ្រឿង និងម៉ូតូមួយគ្រឿងទៀតក៏ស្ថិតក្នុងគ្រោះថ្នាក់នេះដែរ។

ហើយយោងតាមការស៊ើបអង្កេតបឋមបានរកឃើញថា រថយន្ត២គ្រឿងបានធ្លាក់ចូលទឹកទន្លេ ហើយមួយគ្រឿងទៀតធ្លាក់ចូលទៅក្នុងកប៉ាល់។ ហើយសមាជិកនាវិកម្នាក់រងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។

ការិយាល័យដែនទឹកចិននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយការងារជួយសង្គ្រោះកំពុងដំណើរការយ៉ាងដុតដៃដុតជើង និងមានសណ្តាប់ធ្នាប់ល្អ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner