ក្រុមហ៊ុនអាកាសចរណ៍មួយនៅវៀតណាមគ្រោងទិញយន្តហោះ Airbus ២០គ្រឿង
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមហ៊ុនអាកាសចរណ៍យក្សនៅប្លុកអ៊ឺរ៉ុប Airbus បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ឈ្មោះថា Vietjet Air បានយល់ព្រមទិញយន្តហោះ ២០ គ្រឿង ក្នុងចំណោមយន្តហោះ ប្រភេទ A330-900 របស់ខ្លួន។
ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Airbus សម្រាប់យន្តហោះដែលមានតួធំទូលាយ ដែលនឹងជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ខ្លួន។
បើតាមផ្នែកលក់យន្តហោះរបស់ Airbus បង្ហាញថា ការផ្គត់ផ្គង់យន្តហោះថ្មីៗនេះ អាចនឹងចាប់ផ្តើម នៅឆ្នាំ២០២៦។ Vietjet ដែលគេស្គាល់ថា ជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបបំផុតមួយប្រចាំនៅតំបន់អាស៊ី ឲ្យដឹងថា ខ្លួនកំពុងពង្រីកទិសដៅ ទៅកាន់បណ្តាប្រទេសមួយចនួន ដូចជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងថៃ ជាដើ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ